តម្លៃត្រឹមតែកាហ្វេ Brand មួយកែវ អាចទិញផ្ទះនៅទីក្រុងទាំងនេះបាន

0
1304

អ្នកដឹងស្រាប់ហេីយថាផុ្ទះមានតម្លៃថ្លៃខ្លាំងណាស់មិនថាតូចឬធំទេ ហេីយវាមានតម្លៃប្រែប្រួលទៅតាមប្រភេទទីតាំងទៀតផង។ ដូច្នេះហេីយវាមិនមែនជារឿងងាយស្រួលទេក្នុងការទិញផ្ទះមួយនោះ។ តែក្នុងទីក្រុងទាំងនេះអ្នកអាចទិញផ្ទះបានក្នុងតម្លៃទាបបំផុត។

១ ទីក្រុង Sambuca ប្រទេសអុីតាលី

8 Cities Where You Can Buy a House at a Cost of a Slice of Pizza

Sambuca ជាទីក្រុងមួយស្ថិតក្នុងប្រទេសអុីតាលី ហេីយទីក្រុងមួយនេះសម្បូរទៅដោយផ្ទះដែលមានតម្លៃទាបជាងគេ ដែលផ្ទះមួយមានតម្លៃត្រឹមតែ១ដុល្លារតែប៉ុណ្ណោះ។ តែបេីតាមអ្នកដែលធ្លាប់បានទិញផ្ទះនៅទីនោះបាននិយាយថា ដេីម្បីរៀបចំតុបតែងឲ្យផ្ទះនោះមានសោភណ្ឌភាពនិងស្អាតគឺត្រូវចំណាយយ៉ាងតិចក៏១៥ពាន់ដុល្លារដែរ។

២ ទីក្រុង Roubaix ប្រទេសបារាំង

8 Cities Where You Can Buy a House at a Cost of a Slice of Pizza

ទីក្រុងមួយនេះមានទីតាំងស្ថិតនៅភាគខាងជេីងនៃប្រទេសបារាំង ហេីយស្ថិតនៅជិតប្រទេសប៊ែលហ្សិក។ ដោយសារតែមានប្រជាជនរស់នៅទីក្រុងនេះ ចៅហ្វាយក្រុងបានធ្វេីវិធានការមួយគឺលក់ផ្ទះក្នុងតម្លៃ១ដុល្លារដេីម្បីឲ្យប្រជាជនមានការកេីនឡេីងក្នុងទីក្រុងមួយនេះ។

៣ ទីក្រុង Tokyo ប្រទេសជប៉ុន

8 Cities Where You Can Buy a House at a Cost of a Slice of Pizza

មិនចាំបាច់តែមានលុយទេ ទោះជាគ្មានលុយក៏អ្នកអាចរកផ្ទះនៅបានដែរដោយសារតែនៅទីក្រុងមួយនេះអ្នកអាចទិញដោយឥតគិតថ្លៃ។ ទោះបីជាប្រជាជនក្នុងដំបន់នេះមានច្រេីនប៉ុណ្ណាក៏ដោយក៏គេនៅតែធ្វេីបែបនេះ ដែលវាផ្ទុយពីវិធានការរបស់ចៅហ្វាយក្រុងរបស់ទីក្រុង Roubaix នៃប្រទេសបារាំង។ ហេីយមូលហេតុដែលគេធ្វេីបែបនេះនៅទីក្រុង Tokyo គឺប្រជាជននៅទីក្រុងមួយនេះមានទម្លាប់រេីទៅនៅផ្ទះថ្មីបន្ទាប់ពីគេបានជួបរឿងមិនល្អដូចជាឧក្រិដ្ឋកម្ម ឬរឿងមិនល្អផ្សេងៗ ហេីយគេក៏ទុកផ្ទះនោះចោលទៅ។

៤  ទីក្រុង Okutama ប្រទេសជប៉ុន

8 Cities Where You Can Buy a House at a Cost of a Slice of Pizza

នេះជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រេីនរបស់ជប៉ុនដែលគេល្បីថាសម្បូរខ្មោច។ ស្តាប់ទៅវាគួរឲ្យខ្លាច តែសម្រស់ដ៏ស្រស់ស្អាតនៃទីក្រុងមួយនេះអាចធ្វេីឲ្យអ្នកបំភ្លេចរឿងខ្មោចនោះបាន។ ហេីយអ្នកអាចទទួលបានផ្ទះនៅទីនោះដោយឥតគិតថ្លៃ តែទីក្រុងមួយនេះតម្រូវឲ្យតែមនុស្សដែលមានអាយុក្រោម៤៣ឆ្នាំតែប៉ុណ្ណោះ។ ហេីយអ្នកដែលនៅទីនោះបាន២២ឆ្នាំទេីបអាចកាន់កាប់ផ្ទះដែលខ្លួនរស់នៅនោះដោយពេញសិទ្ធ។

៥ ទីក្រុង Buffalo សហរដ្ឋអាមេរិច

8 Cities Where You Can Buy a House at a Cost of a Slice of Pizza

ថ្នាក់ដឹកនាំនៃរដ្ឋនេះបានដាក់ចេញនូវកម្មវិធីមួយដែលមានឈ្មោះថា «the Urban Homestead Program»។ ដែលនេះជាកម្មវិធីមួយដែលជួយឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះអាចទិញផ្ទះក្នុងតម្លៃត្រឹមតែ១ដុល្លារតែប៉ុណ្ណោះ។

ប្រភព៖ brightside

LEAVE A REPLY

Please enter your comment!
Please enter your name here